សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតការប្រឡងប្រណំាង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ ២០១៤”

រៀបចំដោយគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រ​សួង​​ទេសចរណ៍ នៅសណ្ឋាគារសុខា រាជ​ធានី​ភ្នំពេញ, រសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ រក្សាសន្តិសុខជាតិ ដើម្បីទទួលទេសចរណ៍, កម្ពុជាផ្លាស់ប្តូរពីគ្មានទេសចរសោះ មកមានរាប់លាននាក់ … ខ្ញុំក៏មិនភ្លេចលើកទឹកចិត្ត ឲ្យយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងនឹង​បញ្ហារក្សាសន្តិសុខ​សម្រាប់​ប្រទេសជាតិរបស់​យើង។ គ្មានទេសចរណាដែលប្រថុយប្រថានជាមួយនឹង​គ្រោះ​ថ្នាក់ ដែលគេទទួលផលប៉ះពាល់ពីការ​វាយប្រហារភេរវកម្ម ឬក៏សង្រ្គាមនោះទេ។ ឥឡូវ សម្រាប់តំបន់របស់យើង ក្នុងរយៈពេលកន្លងទៅ មាន​ចោទឡើងនូវការវាយប្រហារ​តាមបែប​ភេរ​វកម្ម (ដូចជា)នៅទីក្រុងបាងកក ដែលធ្វើឲ្យមនុស្សមួយចំនួន មានការភ័យខ្លាច។ ក៏ប៉ុន្តែ ខ្ញុំគិតថា នឹងវិលទៅរកស្ថានភាពដើមវិញ តាមរយៈនៃសកម្មភាពប្រទេសថៃ​ផង សកម្មភាព​របស់​កម្ពុជាផង និងប្រទេសដែលមានការពាក់ព័ន្ធនៅក្នុងតំបន់របស់យើងផងដែរ។ បញ្ហា​របស់​​យើងនៅទីនេះគឺ តើយើងទទួលទេសចរ ឬត្រូវទទួលជនភៀសខ្លួន? ពិភពលោកកំពុង​ប្រឈម​បញ្ហានេះ​ហើយ។ អឺរ៉ុបបច្ចុប្បន្នកំពុងប្រឈមនឹងការទទួលយកជន​ភៀស​ខ្លួន ហើយ​តើ​​ជនភៀសខ្លួនមាន​ប្រភពមកពីណា? តើអ្នកណាទៅជាអ្នកបង្កើតឲ្យមានចលនាជនភៀស​ខ្លួន​នៅមជ្ឈិម​បូព៌ា? មិនត្រឹមតែ​វេទនាស្លាប់មនុស្សនៅក្នុងបណ្តាប្រទេសនៅ​មជ្ឈិម​បូព៌ា​ទេ ក៏ប៉ុន្តែ កំពុងតែ​ហៀរចូលមក ធ្វើឲ្យមាន​វិបត្តិ​នៅអឺរ៉ុប។ នេះហើយជាចំណុចពិសេសមួយ ដែលយើងត្រូវមើលឃើញ​សម្រាប់ដោះស្រាយនៅពេល​អនា​គត។ មិនត្រូវ​មានការរវើរវាយជាមួយនឹងទស្សនវិស័យ ដែលនិយាយ​ហើយ​និយាយ​ទៀតតែអំពី​ការផ្លាស់ប្តូរៗ។ ឥឡូវ “ប្តូរពិតប្រាកដនៅឯមជ្ឈិ​មបូព៌ា ហើយវាកំពុងតែមានការ​ផ្លាស់​ប្តូរ​នៅអឺរ៉ុប” …។ យើង​ត្រូវធ្វើឲ្យមានការផ្លាស់ប្តូរ ដោយមានការរីកចម្រើនឡើងពី​ទេសចរ​គ្មាន​សោះ មកកាន់ទេសចររាប់ម៉ឺន​នាក់ មកកាន់ទេសចរ​រាប់​សែន​នាក់ ឥឡូវ … Continue reading សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតការប្រឡងប្រណំាង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ ២០១៤”